ពេលវេលារបស់ ONF ដែលនឹងត្រូវប្រឈមមុខជាមួយឈ្មោះថា យុវវ័យ។ ពេលនេះហើយគឺជាយុវវ័យដែលស្រស់ស្អាតបំផុត!
បទចម្រៀងនៃក្តីសង្ឃឹមរបស់ ONF ដែលប្រាថ្នាឱ្យអ្នកស្ដាប់ទាំងអស់គ្នាមានអារម្មណ៍ពីភាពស្រស់ស្អាតរបស់ខ្លួនឯង!
‘រាល់ការស្រែកនៃជីវិតខ្ញុំ គឺជាសិល្បៈ’, បញ្ចេញបទចម្រៀងគោល ‘Beautiful Beautiful’!
ONF នឹងចេញអាល់ប៊ុមពេញលេញដំបូងបង្អស់ [ONF:MY NAME] ក្រោយការ an debut។
ONF ដែលបានបង្ហាញពីអត្តសញ្ញាណដ៏វិសេសវិសាល តាមរយៈស concept និងតន្ត្រីផ្ទាល់ខ្លួន រួមជាមួយការរីកចម្រើនជាបន្តបន្ទាប់ រហូតត្រូវបានអ្នកស្ដាប់ហៅថាជា ‘ហាងលក់បទចម្រៀងល្បីៗ’ ក្នុងរាល់អាល់ប៊ុមដែលបានចេញផ្សាយ ពេលនេះនឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមពេញលេញដំបូង ដើម្បីវាយលុកបេះដូងអ្នកគាំទ្រជុំវិញពិភពលោកម្តងទៀត។
ប្រសិនបើអាល់ប៊ុម Mini ទីប្រាំ [SPIN OFF] កន្លងមក គឺជាសាច់រឿងនៃយូថូពៀ (Utopia) ដែលបានធ្វើដំណើរឆ្លងកាត់ពេលវេលាមួយទៀតនៅក្នុងពិភពស្របគ្នា នោះនៅក្នុងអាល់ប៊ុម [ONF:MY NAME] លើកនេះ នឹងបង្ហាញពីសាច់រឿងនៃយុវវ័យរបស់ក្រុមយុវជនដែលស្វែងរកសេរីភាពនៅក្នុងអនាគតដែលត្រូវបានគ្រប់គ្រង តាមរយៈសាច់រឿង និងវីដេអូដ៏អស្ចារ្យដែលធ្វើឱ្យអ្នកមើលមិនអាចដកភ្នែកបាន ហាក់ដូចជាកំពុងទស្សនាភាពយន្ត Cyberpunk មួយរឿង។ លើសពីនេះ អាល់ប៊ុមនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលបង្កប់នូវពាក្យគន្លឹះ និងតម្រុយផ្សេងៗនៃការធ្វើដំណើរឆ្លងកាត់ពេលវេលាដែល ONF តែងតែលើកឡើងក្នុងរាល់អាល់ប៊ុម ដែលធ្វើឱ្យអ្នកស្ដាប់ និងអ្នកមើលអាចស្រមៃពីសាច់រឿងផ្សេងៗគ្នា និងបង្កើនភាពរីករាយក្នុងការទទួលយក។
បទចម្រៀងគោល ‘Beautiful Beautiful’ លើកនេះ គឺជាបទប្រភេទ Funky House ដែលអ្នកនឹងបានជួបជាមួយ ONF ដ៏មានថាមពល ដែលស្រែកប្រាប់ថា រាល់ការស្រែកនៃជីវិតរបស់ពួកគេ គឺជាសិល្បៈ។