DreamNote 3rd Single Album [Dream Wish]
DreamNote ត្រឡប់មកវិញជាមួយអាល់ប៊ុមសីងល៍ទី ៣ [Dream Wish] ដែលបង្ហាញពីការរីកចម្រើនមួយកម្រិតទៀត!
DreamNote នឹងចេញផ្សាយអាល់ប៊ុមសីងល៍ទីបី [Dream Wish] នៅថ្ងៃទី ៨ ខែមករា។
ប្រសិនបើក្នុងអាល់ប៊ុមមុនៗគឺ [Dreamlike] និង [Dream:us] បានបង្ហាញពីសាច់រឿងនៃការបន់ស្រន់សេចក្តីស្រឡាញ់នៅក្នុងលំហនៃក្តីសុបិន តាមរយៈរូបភាពក្មេងស្រីដ៏ស្រស់ស្រាយ និងរស់រវើកតាមបែប DreamNote នោះ សម្រាប់អាល់ប៊ុម [Dream Wish] លើកនេះ គឺបានរួមបញ្ចូលទាំងរូបភាពជាក្មេងស្រី និងយុវតី ដែលទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងមន្តស្នេហ៍ដ៏គួរឱ្យស្រឡាញ់ដែលត្រូវបានអាប់ដេតមួយកម្រិតទៀត។
បទចម្រៀងចម្បង ‘WISH (바라다)’ គឺជាបទចម្រៀងដែលលេចធ្លោដោយទំនុកច្រៀងបែបលោតផ្លោះៗតាមស្ទីល DreamNote ដែលបង្ហាញពីអារម្មណ៍ដ៏បរិសុទ្ធនៃសេចក្តីស្រឡាញ់ដំបូង ហើយក៏ជារឿងរ៉ាវនៃការលូកដៃទៅរកដៃគូដែលកំពុងស្ទាក់ស្ទើរនៅចំណុចចាប់ផ្តើមនៃបេះដូង ដោយប្រើការល្បួងដ៏គួរឱ្យស្រឡាញ់ដើម្បីជំរុញឱ្យមានការសារភាពស្នេហ៍។ ខុសពីបទចម្រៀងដែលមានអារម្មណ៍បរិសុទ្ធ និងរស់រវើកដែលបានបង្ហាញក្នុងអាល់ប៊ុមទី ១ និងទី ២ ‘WISH’ នឹងអនុញ្ញាតឱ្យអ្នកស្ដាប់បានឃើញពីអារម្មណ៍របស់ DreamNote ដែលបានរីកចម្រើនក្នុងការសម្រេចក្តីសុបិន ព្រមជាមួយការអាប់ដេតនូវសំឡេងច្រៀងរបស់សមាជិកម្នាក់ៗ។
សង្ឃឹមថាការបោះជំហានយ៉ាងខ្លាំងក្លារបស់ DreamNote ដែលប្រកាសពីការចាប់ផ្តើមនៃឆ្នាំ ២០២០ នឹងនាំមកនូវក្តីសុបិន និងថាមពលដល់អ្នកគាំទ្រជាច្រើន។
01. WISH (바라다)
Composed by VINCENZO, Any Masingga, Fuxxy, Anna Timgren
Lyrics by Fuxxy, VINCENZO, Any Masingga, Anna Timgren
Arranged by VINCENZO, Any Masingga
Synthesizer by VINCENZO
Keyboard by Any Masingga
Bass by Any Masingga
Drum by VINCENZO
Chorus by 우정아, Anna Timgren
Recorded by 정은경, 김지현 @Ingrid Studio
Mixed by 신재빈 @Cube Studio
Mastered by 권남우 @821 Sound Mastering
WISH (바라다) គឺជាបទចម្រៀងដែលលេចធ្លោដោយទំនុកច្រៀងដែលបកស្រាយពីអារម្មណ៍ដ៏បរិសុទ្ធនៃសេចក្តីស្រឡាញ់ដំបូងតាមបែបលោតផ្លោះៗរបស់ DreamNote។ វាបង្ហាញពីសកម្មភាពនៃការចូលទៅជិតដៃគូដែលកំពុងស្ទាក់ស្ទើរនៅចំណុចចាប់ផ្តើមនៃបេះដូង ដើម្បីជំរុញឱ្យមានការសារភាពស្នេហ៍តាមរយៈការល្បួងដ៏គួរឱ្យស្រឡាញ់។
ប្រសិនបើសីងល៍មុនៗបានច្រៀងពីក្តីសុបិនជាមួយនឹងអារម្មណ៍បរិសុទ្ធលើបរិយាកាសបែប Retro នោះ តាមរយៈបទចម្រៀងនេះ អ្នកអាចពិនិត្យឃើញនូវសំឡេងច្រៀងរបស់សមាជិកដែលបានរីកចម្រើនក្នុងការសម្រេចក្តីសុបិន និងអារម្មណ៍ថ្មីរបស់ DreamNote ដែលបានផ្លាស់ប្តូរមកជាបែបទំនើប។
02. Love is so amazing
Composed by 재리포터(Yummy Tone), 권필립
Lyrics by 재리포터(Yummy Tone)
Arranged by 권필립
Guitar by 권필립
Chorus by 전재희
Recorded by 김지현 @Ingrid Studio
Mixed by 조준성 @W Sound
Mastered by 권남우 @821 Sound Mastering
គឺជាបទចម្រៀងដែលផ្ទុកនូវអារម្មណ៍រំភើប និងភាពបរិសុទ្ធនៃសេចក្តីស្រឡាញ់ដំបូង តាមរយៈបទភ្លេងដ៏មនោសញ្ចេតនា និងទំនុកច្រៀងដែលគ្រប់គ្នាអាចយល់បាន។
វាជាបទចម្រៀងដែលលេចធ្លោដោយសំឡេងច្រៀងដ៏ពោរពេញដោយអារម្មណ៍របស់ DreamNote ព្រមជាមួយការប្រើប្រាស់ព្យាណូ និង Guitar riff ដ៏មានមន្តស្នេហ៍។
03. Bittersweet
Composed by Will.B
Lyrics by Will.B, van.gogh
Arranged by Will.B
Chorus by DreamNote
E.P Performed by Will.B
Midi Programing by Will.B
Recorded by 김지현 @Ingrid Studio
Vocals edited by 정은경 @Ingrid Studio
Mixed by 정은경 @Ingrid Studio
Mastered by 권남우 @821 Sound Mastering
Bittersweet គឺជាបទ Pop ដែលគូសបញ្ហពីភាពផ្អែមល្ហែម និងភាពល្វីងជូរចត់ដែលកើតឡើងនៅចន្លោះហេតុផល និងអារម្មណ៍ លើសំឡេងបែប chill house។
04. La Isla Bonita (꿈의 섬으로)
Composed by FRAKTAL, Movv
Lyrics by FRAKTAL, Movv
Arranged by FRAKTAL
Keyboards, Synths, Bass, Drums by FRAKTAL
Background Vocals by Lara(DreamNote)
Recorded by 온성윤 @SoundPOOL Studio
Digital editing by 김제형 @Penta9on Studio
Mixed by 김제형 @Penta9on Studio
Mastered by 권남우 @821 Sound Mastering
គឺជាបទ Tropical pop ដែលនិពន្ធដោយ FRAKTAL ដែលជាផលិតករ Electronic/Hip-hop ដែលបានសហការជាមួយ DreamNote តាំងពីអាល់ប៊ុមដេប៊ីតមក ដែលបង្ហាញពីការស្រមៃដ៏គួរឱ្យស្រឡាញ់របស់ DreamNote ដែលចង់ចាកចេញពីការពិត ដើម្បីទៅកាន់កោះពណ៌ខៀវមួយដែលជាឋានសួគ៌មិនស្គាល់។ ជាភាសាអេស្ប៉ាញមានន័យថា ‘កោះដ៏ស្រស់ស្អាត’ ដែលលេចឡើងជា Hook ដ៏គួរឱ្យចាប់អារម្មណ៍នៅពាក់កណ្តាលបទ។ ការវិវត្តនៃ Verse យ៉ាងតឹងតែង ព្រមជាមួយការរៀបចំ និងការតែងតែងដែលខុសពីរូបភាពបទចម្រៀងមុនៗរបស់ DreamNote នឹងផ្តល់នូវភាពស្រស់ស្រាយដល់អ្នកស្ដាប់។