트랙리스트
1_តែពីរនាក់យើង
2_Fu*king great time
3_STAY
4_WHERE AM I
5_You're the best
6_Memories (សម្រាប់តែ CD ប៉ុណ្ណោះ)
01 តែពីរនាក់យើង
ទំនុកច្រៀងដោយ Enzo, Cha Eun-woo
និពន្ធដោយ Enzo, H25, Secret Weapon, dr.ahn
រៀបចំដោយ Secret Weapon, dr.ahn
‘តែពីរនាក់យើង’ គឺជាបទចម្រៀងដែលមានភាពទាក់ទាញតាមរយៈសំឡេងដ៏កក់ក្តៅ និងសម្បូរបែប ដែលផ្អែកលើព្យាណូ និងការលេងហ្គីតាដ៏ផ្អែមល្ហែម ផ្អែកលើសម្លេងតន្ត្រី Jazz។ ជាពិសេស បរិយាកាសបែបសុបិន និងទំនុកច្រៀងបែបការរំលឹកអតីតកាល រួមជាមួយសំឡេងច្រៀងដ៏ទន់ភ្លន់ និងពោរពេញដោយមនោសញ្ចេតនា បានបង្ហាញយ៉ាងល្អឥតខ្ចោះនូវអារម្មណ៍រំភើប និងភាពបរិសុទ្ធ ដូចជាបេះដូងនៃសេចក្តីស្រឡាញ់ដំបូង។
02 Fu*king great time
ទំនុកច្រៀងដោយ Enzo, Cha Eun-woo
និពន្ធដោយ Enzo, H25, Isao, Violet nerd, chipinside
រៀបចំដោយ Isao, Violet nerd, chipinside
‘Fu*king great time’ គឺជាបទចម្រៀងស្ទីល R&B Trap ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នារវាង Acoustic Piano, Synth Bass និង Electric Guitar ដ៏អស្ចារ្យ ដោយមានសំឡេងស្គរដ៏ធ្ងន់ បូករួមជាមួយសំឡេងដ៏ស្រស់ស្រាយដែលផ្ទុយគ្នា ដែលធ្វើឱ្យបទនេះមានបរិយាកាសទាំងត្រជាក់ និងកក់ក្តៅក្នុងពេលតែមួយ។ អ្នកអាចមានអារម្មណ៍ទាំងភាពទន់ភ្លន់ និងភាពខ្លាំងក្លា តាមរយៈទំនុកច្រៀងដែលបង្ហាញពីចិត្តបះបោរដែលកើតចេញពីការបាត់បង់។
03 STAY *បទចម្រៀងគោល (TITLE)
ទំនុកច្រៀងដោយ Enzo, Cha Eun-woo
និពន្ធដោយ Enzo, H25, Isao, Violet nerd, chipinside
រៀបចំដោយ Isao, Violet nerd, chipinside
បទចម្រៀងគោល ‘STAY’ គឺជាបទ Country Pop ដែលលេចធ្លោដោយការលេង Acoustic Guitar ដែលហូរហែយ៉ាងរ៉ឺតៗតែខ្លាំងក្លាតាំងពីវគ្គផ្ដើម ហើយក៏ជាបទចម្រៀងដែលបង្ហាញពីភាពទាក់ទាញបែបព្រៃភ្នំ និងសំឡេងដ៏រស់រវើក។
‘ពេលដែលអ្នកត្រូវការនរណាម្នាក់ គ្រាន់តែនឹកដល់ខ្ញុំមក’
‘ព្រោះថ្ងៃម្សិលមិញរបស់អ្នក គឺជាថ្ងៃនេះរបស់ខ្ញុំ, I want you to stay here’
ទំនុកច្រៀងដែលផ្ដល់ការលួងលោមដល់អ្នកគ្រប់គ្នាដែលកំពុងសោកសៅក្រោយការបែកបាក់ជាមួយមនុស្សជាទីស្រឡាញ់ បានបង្ហាញពីអារម្មណ៍នៃការនឹក រហូតដល់ឆ្លងកាត់អត្ថន័យទាំងមូលនៃអាល់ប៊ុមដែល Cha Eun-woo ចង់បញ្ជូន។
04 WHERE AM I
ទំនុកច្រៀងដោយ Cha Eun-woo, Enzo
និពន្ធដោយ Enzo, Secret Weapon, dr.ahn
រៀបចំដោយ Secret Weapon, dr.ahn
‘WHERE AM I’ គឺជាបទចម្រៀងស្ទីល Alternative Rock ដែលដឹកនាំបរិយាកាសទូទៅដោយ Alternative Drum និង Bass ដ៏ធ្ងន់ ជាមួយនឹងសំឡេងព្យាណូដ៏មនោសញ្ចេតនាដែលលេងយ៉ាងផ្អែមល្ហែម ហាក់ដូចជាកំពុងលួងលោមចិត្ត។
អ្នកអាចមើលឃើញពីការនឹកយ៉ាងខ្លាំង តាមរយៈទំនុកច្រៀង និងបទភ្លេងដ៏សោកសៅ និងស្មោះត្រង់ ដែលផ្ទុកនូវអារម្មណ៍ឯកា និងភាពទទេស្អាត ទោះបីជាមើលទៅខាងក្រៅហាក់ដូចជាមានភាពរុងរឿងក៏ដោយ។
05 You’re the best
ទំនុកច្រៀងដោយ Enzo, Cha Eun-woo
និពន្ធដោយ Enzo, H25, Isao, Jang Hyuk-soo
រៀបចំដោយ Isao, Jang Hyuk-soo
‘You’re the best’ គឺជាបទ Indie Folk Ballad ដែលមានសំឡេង Acoustic Guitar ដ៏សាមញ្ញជាប្រធានបទចម្បង។ តាមរយៈទំនុកច្រៀង បទនេះបានច្រៀងពីចិត្តដ៏កក់ក្តៅដែលផ្ញើជូនមនុស្សជាទីស្រឡាញ់ និងមនុស្សដ៏មានតម្លៃនៅជុំវិញខ្លួន។
06 Memories (សម្រាប់តែ CD ប៉ុណ្ណោះ)
ទំនុកច្រៀងដោយ Enzo, Joo Chan-yang (Pollen), Cha Eun-woo
និពន្ធដោយ Joo Chan-yang (Pollen), Secret Weapon, dr.ahn, Enzo
រៀបចំដោយ Secret Weapon, dr.ahn
‘ព្រោះការចងចាំរបស់យើង នឹងភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតជារៀងរហូត,
យើងនឹងនៅជាមួយគ្នាបែបនេះជារៀងរហូត’
‘Memories’ គឺជាបទ Pop Ballad ដែលមានបទភ្លេងដ៏ស្រស់ស្អាត និងទាន់សម័យ ដែលបញ្ជូននូវមនោសញ្ចេតនា និងការចងចាំដ៏មានតម្លៃ ដែលបានចែករំលែកជាមួយគ្នាក្នុងរយៈពេលយូរ ទាំងក្នុងពេលដែលលំបាក និងពេលដែលមានសេចក្តីសុខ។