អាល់ប៊ុមពេញលេញដំបូងរបស់ Jennie គឺជាអាល់ប៊ុមដែលបង្កប់នូវពណ៌សម្បុររបស់ Jennie ដែលបង្ហាញពីទេពកោសល្យ និងភាពទាក់ទាញផ្នែកតន្ត្រីដ៏សម្បូរបែប។ តាមរយៈបទចម្រៀង និងគំនិត (concept) នៃប្រភេទតន្ត្រីជាច្រើន នាងមានគម្រោងបង្ហាញពីសក្ដានុពលផ្នែកតន្ត្រីក្នុងនាមជាសិល្បករសូឡូ។
គំនិតនៃអាល់ប៊ុមនេះ បានចាប់ផ្ដើមចេញពីឃ្លាដែលបង្ហាញពីភាពសម្បូរបែបរបស់ JENNIE ដែលដើរតួជាតួអង្គតន្ត្រីឱ្យស្របតាមវិស័យ និងប្រភេទតន្ត្រីនីមួយៗ ក្នុងរឿងកំប្លែងរបស់ Shakespeare រឿង ‘As you like it’ ដែលថា ‘All the world’s a stage, And all the men and women merely players. (ពិភពលោកទាំងមូលគឺជាឆាកល្ខោន ហើយមនុស្សប្រុសស្រីទាំងអស់គ្រាន់តែជាអ្នកសម្ដែងប៉ុណ្ណោះ)។
ឈ្មោះអាល់ប៊ុម ត្រូវបានដកស្រង់ចេញពីឈ្មោះកណ្ដាលរបស់ Jennie ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់នូវពណ៌សម្បុរផ្ទាល់ខ្លួនរបស់នាង។ ដោយសារគំនិតនៃអាល់ប៊ុមនេះចាប់ផ្ដើមចេញពីល្ខោន ដូច្នេះវាំងននពណ៌ក្រហមដែលបើកឆាកនីមួយៗ ត្រូវបានប្រើប្រាស់ជានិមិត្តរូបនៃអត្ថន័យនៃការចាប់ផ្ដើមថ្មី។
អាល់ប៊ុមនេះមានសរុប ១៥ បទ ហើយបានសហការជាមួយសិល្បករល្បីៗលើពិភពលោកដូចជា តារា popped អង់គ្លេស Dua Lipa, Childish Gambino ដែលជាតួអង្គតន្ត្រីរបស់ Donald Glover, រ៉េបពើ Doechii, Dominic Fike, តន្ត្រីករបារាំង FKJ និងអ្នកនិពន្ធបទចម្រៀង Kali Uchis ជាដើម។
The 1st Studio Album
នៅក្នុងកញ្ចប់អាល់ប៊ុម រួមមាន JENNIE Only Audio, រូបថតដែលមិនធ្លាប់បានបង្ហាញពីមុន និងគ្រឿងបន្សំប្រីមៀម (premium inclusions)។
កំណែ JENNIE Only Audio គឺជាបណ្តុំនៃបទចម្រៀងដែល JENNIE ជាអ្នកច្រៀងតែម្នាក់គត់ ដោយមិនមានសិល្បករមកច្រៀងរួម (featuring artists) នោះទេ។
The 1st Studio Album
Album packaging contains JENNIE Only Audio, Never-Before-Seen Photos, & Premium Inclusions.
JENNIE Only Audio version contains all vocals performed by JENNIE. It does not include any featured artists.
JENNIE Only Audio version contains all vocals performed by JENNIE. It does not include any featured artists.