[Übermensch] គឺជាឈ្មោះអាល់ប៊ុមពេញលេញទីបីរបស់ G-DRAGON ដែលក្នុងភាសាអង់គ្លេសមានន័យថា ‘Beyond-Man’ ឬ ‘មនុស្សដែលឈានទៅហួសពីដែនកំណត់’។ គាត់បង្ហាញខ្លួននៅចំពោះមុខយើងក្នុងរូបភាពដែលកាន់តែខ្លាំងក្លា និងរឹងមាំជាងមុ ក្នុងនាមជាបុគ្គលដែលជម្នះលើខ្លួនឯង មិនមែនជម្នះលើអ្នកដទៃនោះទេ។
[Übermensch] ដែលបង្កប់នូវសិល្បៈភាពរបស់ G-DRAGON យ៉ាងពេញលេញ គឺជាអាល់ប៊ុមដែលផ្តោតសំខាន់លើតន្ត្រីពិតៗជាងពេលណាៗទាំងអស់។ G-DRAGON បានផលិត (produce) រាល់បទចម្រៀងទាំងអស់ ហើយបានចូលរួមក្នុងគ្រប់ដំណើរការ ចាប់តាំងពីការរៀបចំលម្អិតនៃបទនីមួយៗ រហូតដល់គំនិតរួម (concept) នៃអាល់ប៊ុមទាំងមូល ដើម្បីបង្កើនគុណភាពនៃអាល់ប៊ុមឱ្យកាន់តែខ្ពស់។ លើសពីនេះ តារាចម្រៀង និងអ្នកលេងស្គរជនជាតិអាមេរិក Anderson .Paak ក៏បានចូលរួមក្នុងនាមជាតន្ត្រីករដែលនាំមកនូវភាពថ្មីប្លែកដល់ការបង្កើតបទចម្រៀងរបស់ G-DRAGON ផងដែរ។
អាល់ប៊ុមនេះមានបទចម្រៀងសរុបចំនួន ៨ បទ រួមទាំងបទ 'PO₩ER' និង 'HOME SWEET HOME' ដែលត្រូវបានបញ្ចេញមុន ហើយអ្នកនឹងអាចទទួលយកបាននូវមន្តស្នេហ៍ប្លែកមួយទៀតរបស់ G-DRAGON មិនត្រឹមតែក្នុងបទចម្រៀងគោល (title track) ប៉ុណ្ណោះទេ ប៉ុន្តែគឺគ្រប់បទចម្រៀងទាំងអស់ក្នុងអាល់ប៊ុមនេះ។
G-DRAGON 3RD ALBUM [Übermensch] PHOTOCARD ALBUM ver. (NFC) នឹងត្រូវចេញលក់សរុប ១ ប្រភេទ ដែលរួមមាន៖ ស្រោមការពារ (sleeve case), NFC photocard ១ សន្លឹក, photocard ៨ សន្លឹក និង photocard ដែលមានសារសរសេរដោយដៃ ១ សន្លឹក។ ការលក់ទុកជាមុន (pre-order) នឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ នៅ Yes24, Apple Music, Aladin, Ktown4U និងហាងលក់អាល់ប៊ុមអនឡាញ ហើយនឹងមានលក់តាមហាងលក់អាល់ប៊ុមជាបន្តបន្ទាប់ ចាប់ពីម៉ោង ២ រសៀល ថ្ងៃទី ២៥ ខែកុម្ភៈ តទៅ។