MCND, អាល់ប៊ុមមីនីទី ៤
[ THE EARTH : SECRET MISSION Chapter.2 ]
បន្ទាប់ពីបានបើកទ្វារទីផ្សារអឺរ៉ុបដោយជោគជ័យ តាមរយៈការប្រគំតន្ត្រី K-pop លើកដំបូងក្រោយពេលរីករាលដាលនៃជំងឺរាតត្បាតកាលពីខែមេសា ឆ្នាំ ២០២២ ក្រុម MCND នឹងត្រឡប់មកកាន់ឆាកក្នុងស្រុកវិញនៅខែកក្កដាខាងមុខនេះ ដើម្បីចេញផ្សាយអាល់ប៊ុមថ្មី។
អាល់ប៊ុម [ THE EARTH : SECRET MISSION Chapter.2 ] លើកនេះ គឺជាជំពូកទីពីរនៃបេសកកម្មសម្ងាត់ដែល MCND អនុវត្តដើម្បីជួបជាមួយអ្នកគាំទ្រ។
ដើម្បីសម្រេចបេសកកម្មទីមួយ ‘Find the STAGE’ (ស្វែងរកឆាកប្រគំ) MCND បានជួបអ្នកគាំទ្រតាមរយៈការសម្តែងទាំងក្នុងប្រព័ន្ធអនឡាញ និងផ្ទាល់។ ឥឡូវនេះ ដើម្បីអនុវត្តបេសកកម្មទីពីរ ‘Steal the GEM’ (លួចយកបេះដូងរបស់ GEM) តើពួកគេនឹងលាតត្រដាងសាច់រឿងបែបណា ដែលផ្សារភ្ជាប់ជាមួយនឹងពិភពនៃ MCND តាំងពីអាល់ប៊ុមដេប៊ូ នេះកំពុងធ្វើឱ្យអ្នកគាំទ្រមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំង។
នៅក្នុង [ THE EARTH : SECRET MISSION Chapter.2 ] ក្រុម MCND បង្ហាញពីមន្តស្នេហ៍ដ៏ ‘រីករាយ’ (FUN) និង ‘រស់រវើក’ (DYNAMIC) របស់សមាជិក តាមរយៈនិមិត្តសញ្ញាដែលងាយយល់ និងរូបភាពចម្រុះបែបយុវវ័យជំនាន់ MZ។ តាមរយៈរូបថត Concept វើហ្សិន ‘BAG’ បានបង្ហាញពីបុគ្គលិកលក្ខណៈដ៏ទាន់សម័យ (Hip) និងស្រស់ស្រាយរបស់ MCND ទោះបីជានៅក្នុងបរិសីលសាលារៀនក៏ដោយ ហើយវើហ្សិន ‘WHEEL’ បានបង្ហាញពីភាពសេរីរបស់ MCND ពេលដើរលើដងផ្លូវក្រៅសាលារៀន។
កាលពីថ្ងៃទី ១២ កន្លងទៅ MCND បានបញ្ចេញវីដេអូ Track ‘W.A.T.1’ (We Are The One) នៃអាល់ប៊ុមនេះជាមុនដោយមិនបានប្រាប់ដំណឹង ដែលជាសញ្ញាប្រាប់ពីការចាប់ផ្តើមសកម្មភាពលើកនេះជាមួយនឹងការសម្តែងដ៏ខ្លាំងក្លា ហើយចាប់ពីថ្ងៃទី ២០ ដែលជាថ្ងៃបញ្ចេញរូបថត Concept ដំបូង ការរាប់ថយក្រោយសម្រាប់ការត្រឡប់មកវិញ (Comeback) បានចាប់ផ្តើម ដែលធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកមានការរំពឹងទុកកាន់តែខ្ពស់។
អាល់ប៊ុមមីនីទី ៤ របស់ MCND [ THE EARTH : SECRET MISSION Chapter.2 ] នឹងត្រូវចេញផ្សាយតាមរយៈប្រព័ន្ធអនឡាញ និងហាងលក់តន្ត្រីនៅថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។