SMTOWN 2022 : SMCU EXPRESS Start!
គម្រោងមាតិកាសរុបដែលភ្ជាប់គ្នា រវាងការសម្តែង+អាល់ប៊ុម+ការតាំងពិពណ៌!
ការរៀបចំកសិណសនសី (Concert) តាមអនឡាញឥតគិតថ្លៃដ៏ធំសម្បើមនៅថ្ងៃទី១ ខែមករា!
ការផ្សព្វផ្សាយការលួងលោម និងសេចក្តីសង្ឃឹមទៅកាន់ពិភពលោក!
ការចេញផ្សាយអាល់ប៊ុមរដូវរងា SMTOWN នៅថ្ងៃទី២៧!
ការបើកការតាំងពិពណ៌មេឌីយ៉ានៅជាន់ទី១ នៃអគារការិយាល័យថ្មី នៅថ្ងៃទី៣០!
ក្រុមហ៊ុន SM Entertainment (តទៅនេះហៅថា SM) នឹងចាប់ផ្តើមគម្រោងមាតិកាសរុប ‘SMTOWN 2022 : SMCU EXPRESS’ ដែលជាកន្លែងដែលអ្នកអាចជួបជាមួយការសម្តែង អាល់ប៊ុម និងការតាំងពិពណ៌ក្នុងពេលតែមួយ។
គម្រោង ‘SMTOWN 2022’ លើកនេះមានគោលគំនិត (Concept) គឺ ‘SMCU EXPRESS’ ដែលពង្រីកពិភពនៃសិល្បករដែលផលិតករជាន់ខ្ពស់ Lee Soo-man បានដាក់ឈ្មោះថ្មីថា ‘Metaversal Origin Story’ ដោយផ្អែកលើ SMCU (SM Culture Universe)។ ដើម្បីឱ្យអ្នកគាំទ្រអាចជួបបទពិសោធន៍មាតិកានាពេលអនាគតក្នុង Metaverse ដែលផលិតករ Lee Soo-man និង SM បានមើលឃើញ ក្រុមហ៊ុននឹងបង្ហាញទាំងការសម្តែង ព្រមទាំងអាល់ប៊ុម និងការតាំងពិពណ៌ជាមុន។
‘SMTOWN LIVE 2022 : SMCU EXPRESS@KWANGYA’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមករា គឺជាការប្រមូលផ្តុំនៃមាតិកាការសម្តែងដែល SM តែងតែស្វែងរក ដោយយក ‘SMCU EXPRESS STATION’ ដែលជាកន្លែងសិល្បករទាំងអស់ជួបជុំគ្នាក្នុងលំហនិម្មិត ‘KWANGYA’ ជាសេចក្តីសង្ខេបនៃ SMTOWN LIVE ដែលបានបង្កើតកំណត់ត្រាជាច្រើនក្នុងទីក្រុងសំខាន់ៗជុំវិញពិភពលោកតាំងពីឆ្នាំ២០០៨ និងបានចាប់ផ្តើមជាផ្លូវការនូវប្រទេសនិម្មិតដ៏ធំ MUSIC NATION SMTOWN តាមរយៈពិធីប្រកាសបង្កើតប្រទេសនិម្មិតក្នុងឆ្នាំ២០១២។
ជាពិសេស ការសម្តែងលើកនេះត្រូវបានរៀបចំឡើងជាការសម្តែងឥតគិតថ្លៃ ដើម្បីលួងលោម និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកគាំទ្រជុំវិញពិភពលោកដែលហត់នឿយដោយសារការរីករាលដាលយូរអង្វែងនៃជំងឺកូវីដ-១៩ ដែលត្រូវបានរំពឹងថានឹងក្លាយជាកាដូដ៏ធំសម្រាប់អ្នកគាំទ្រតន្ត្រីសកល ហើយនឹងត្រូវចាក់ផ្សាយជុំវិញពិភពលោកតាមរយៈ YouTube, ផ្លែតហ្វមសកល Beyond LIVE ដែលទើបតែដាក់ឱ្យប្រើប្រាស់, និងកម្មវិធី/វេបសាយ Idol Live របស់ LG U+។
មុនពេលនោះ អាល់ប៊ុម ‘2021 Winter SMTOWN : SMCU EXPRESS’ ដែលនឹងចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ គឺជាអាល់ប៊ុមរដូវរងា SMTOWN ដែល SM បង្ហាញឡើងវិញក្នុងរយៈពេល ១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១។ ក្នុងនោះមានការចូលរួមពីតត្តសិល្បករក្រោមការគ្រប់គ្រងរបស់ SM ដែលកំពុងសកម្មជុំវិញពិភពលោក ដែលអ្នកគាំទ្រអាចជួបបានទាំងបទចម្រៀងតាមក្រុម និងការរួមបញ្ចូលសមាជិកប្លែកៗដែលមិនធ្លាប់ឃើញនៅកន្លែងណាឡើយ ហើយការកក់ទិញអាចធ្វើទៅបានចាប់ពីថ្ងៃនេះ (ថ្ងៃទី១០) តទៅ។
លើសពីនេះ ការតាំងពិពណ៌មាតិកាមេឌីយ៉ា ‘SMTOWN EXPERIENCE : PLAY@KWANGYA’ ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែធ្នូ នឹងប្រើប្រាស់ផ្ទាំង LED នៅជាន់ទី១ នៃអគារការិយាល័យថ្មីរបស់ SM ក្នុងតំបន់ Seongsu ដើម្បីចាក់ផ្សាយមាតិកាវីដេអូដែលអាចឱ្យអ្នកគាំទ្រមើលឃើញគម្រោងនេះបានក្នុងពេលតែមួយ ដែលត្រូវបានរំពឹងថានឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រតន្ត្រីយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ នៅក្នុង Poster គោលគំនិតនៃ ‘SMTOWN 2022 : SMCU EXPRESS’ ដែលត្រូវបានបង្ហោះតាមរយៈគណនី SNS ផ្លូវការរបស់ SMTOWN កាលពីថ្ងៃទី១០ បានបង្ហាញពីបញ្ជីឈ្មោះសិល្បករ (Line-up) ដែលប្រកាសពីការចាប់ផ្តើមនៃគម្រោងពិសេសដែលអាចជួបបានទាំងការសម្តែង អាល់ប៊ុម និងការតាំងពិពណ៌ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។