សិល្បករតែម្នាក់ឯង Kim Wooseok នឹងចេញអាល់ប៊ុមថ្មី [Reve] នៅថ្ងៃទី ៧ ខែមីនា
បញ្ចប់ត្រីភាគនៃបំណងប្រាថ្នា (DESIRE) ជាមួយ [Reve] បន្ទាប់ពី [GREED] និង [TASTY]
ចូលទៅក្នុងលំហពេលវេទមន្តដែលសិល្បករ Kim Wooseok តែងតែយល់សប្តិឃើញ
Kim Wooseok នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមមីនីទី៣ ‘3RD DESIRE [Reve]’។
អាល់ប៊ុមនេះគឺជាការបញ្ចប់នៃត្រីភាគនៃបំណងប្រាថ្នា (DESIRE) ដែល Kim Wooseok បានប្រកាសតាំងពីអាល់ប៊ុមដំបូងនៃការចាប់ផ្តើមជាសិល្បករតែម្នាក់ឯង។ បន្ទាប់ពី [GREED] និង [TASTY] គេរំពឹងថានឹងមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ ចំពោះពិភពតន្ត្រីដែលមានសាច់រឿងរបស់សិល្បករ Kim Wooseok ដែលនឹងបង្ហាញក្នុង [Reve]។
‘3RD DESIRE [Reve]’ ដែលផ្ទុកនូវក្តីសុបិនរបស់ Kim Wooseok ត្រូវបានបែងចែកជាពីរកំណែគឺ Bibbidi និង Bobbidi ដែលនឹងបង្ហាញពីលំហពេលដ៏អស្ចារ្យដែល Kim Wooseok យល់សប្តិឃើញ ដូចជាមន្តអាគម ‘Bibbidi-Bobbidi-Boo’ និងផ្តល់នូវទស្សនីយភាពដ៏សម្បូរបែប។
‘3RD DESIRE [Reve]’ បានបង្កើនការរំពឹងទុកតាមរយៈការបង្ហាញបរិយាកាសបែបសុបិន តាមរយៈ Poster spoiler និងតារាងពេលវេលា (scheduler) ពីមុនមក។ វាបានបង្កើតឱ្យមានការចង់ដឹងថា តើលំហវេទមន្តដ៏អស្ចារ្យដែល Kim Wooseok យល់សប្តិឃើញ នឹងត្រូវបានបង្ហាញយ៉ាងដូចម្តេចនៅក្នុងអាល់ប៊ុមនេះ។
បន្ទាប់ពីបានទទួលពានរង្វាន់ចំនួន ២ ក្នុងកម្មវិធីតន្ត្រីតាមរយៈបទ ‘Sugar’ ដែលបានចេញកាលពីឆ្នាំមុន និងបានបង្កើតឈ្មោះជាសិល្បករតែម្នាក់ឯងយ៉ាងពេញលេញ Kim Wooseok ត្រឡប់មកវិញក្នុងនាមជាអ្នកចម្រៀងបន្ទាប់ពីរយៈពេលជិត ១ ឆ្នាំ ដែលធ្វើឱ្យមនុស្សជាច្រើនរង់ចាំមើលថា តើគាត់នឹងឆក់យកបេះដូងមហាជនជាមួយនឹងតន្ត្រីបែបណានៅពេលនេះ។
ទន្ទឹមនឹងនេះ អាល់ប៊ុម ‘3RD DESIRE [Reve]’ របស់ Kim Wooseok នឹងចាប់ផ្តើមបើកឱ្យកក់ជាមុននៅតាមហាងលក់អាល់ប៊ុមទាំងក្នុងប្រព័ន្ធអនឡាញ និងហាងផ្ទាល់ ចាប់ពីថ្ងៃទី ២២ នេះតទៅ។