- រឿងរ៉ាវដែលអ្នក ខ្ញុំ និងពួកយើងរួមគ្នា (&) បំបែកច្បាប់ដែលបានកំណត់ទុក រួចក្លាយជាតែមួយ
- អាល់ប៊ុមមីនីទី ៤ [&] របស់ LOONA ដែលនឹងគូរចេញជាពណ៌ផ្ទាល់ខ្លួន ជាមួយនឹងការបន្ថែមនូវសេចក្តីទាក់ទាញថ្មីៗ
LOONA ដែលបានលេចធ្លាយឡើងយ៉ាងឆាប់រហ័សក្នុងនាមជា 'It Girl ជំនាន់ទី ៤' នឹងចេញផ្សាយអាល់ប៊ុមមីនីទី ៤ [&] នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។ LOONA ដែលតែងតែបង្ហាញនូវគំនិតច្នៃប្រឌិតចម្រុះ តាមរយៈប្រភេទតន្ត្រីថ្មីៗ និងការសម្តែងដ៏អស្ចារ្យក្នុងអាល់ប៊ុមនីមួយៗ បានបង្ហាញពីឥទ្ធិពលជាសកលតាមរយៈតារាងចម្រៀងអន្តរជាតិជាច្រើន មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលក្នុងតារាងចម្រៀងមេរបស់ Billboard គឺ 'Billboard 200', ជាប់លេខ ១ ក្នុងតារាងអាល់ប៊ុម iTunes នៃ ៥១ ប្រទេស និងជាក្រុមហ្គីលហ្គ្រុប K-pop ដំបូងគេដែលបានចូលក្នុងតារាងវិទ្យុអាមេរិកខាងជើង ៩ សប្តាហ៍ជាប់ៗគ្នា។ បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់តាមរយៈអាល់ប៊ុមមីនីទី ២ [#] និងអាល់ប៊ុមមីនីទី ៣ [12:00] កាលពីឆ្នាំមុន មនុស្សជាច្រើនកំពុងរង់ចាំមើលថា តើពួកគេនឹងសរសេរកំណត់ត្រាថ្មីអ្វីទៀត ដូចទៅនឹងរហស្សនាម 'ក្មេងស្រីនៃកំណត់ត្រា' របស់ពួកគេ។
អាល់ប៊ុម [&] របស់ LOONA បានផ្ទុកនូវរឿងរ៉ាវដែលអ្នក ខ្ញុំ និងពួកយើងរួមគ្នា (&) បំបែកច្បាប់ដែលបានកំណត់ទុក រួចក្លាយជាតែមួយ ដែលជាការផ្លាស់ប្តូរដ៏ធំមួយដែលបានឆ្លងកាត់ព្រំដែនរបស់ LOONA។
អាល់ប៊ុមនេះមានសរុប ៧ បទ រួមមានបទចម្រៀងគោល 'PTT (Paint The Town)', បទផ្ដើម '&', 'WOW', 'Be Honest', 'Dance On My Own', 'A Different Night' និង 'U R' ដែលជាអាល់ប៊ុមប្រមូលផ្តុំនូវសេចក្តីទាក់ទាញរបស់ LOONA ដូចទៅនឹងប្រភេទតន្ត្រីដ៏សម្បូរបែបតែម្តង។
"We're about to paint the town"
បទចម្រៀងគោល 'PTT (Paint The Town)' គឺជាប្រភេទតន្ត្រី Dance Hip-hop ដែលផ្ទុកនូវថាមពលដ៏ខ្លាំងក្លារបស់ LOONA ហើយជាបទដែលរួមបញ្ចូលនូវធាតុចាំបាច់ទាំងអស់នៃបទចម្រៀង Bollywood។
ជាពិសេស បទនេះបានគូរឱ្យឃើញទាំងស្រុងនូវពិភពលោករបស់ LOONA ដែលនឹងចាប់ផ្តើមថ្មីតាមរយៈ [&] ហើយមានខ្លឹមសារអំពីការបង្កើត និងកំណត់អត្តសញ្ញាណដោយខ្លួនឯងដោយឯករាជ្យ ដោយមិនជាប់ជំពាក់នឹងការហាមឃាត់ ឬខ្វល់ពីក្រសែភ្នែកអ្នកដទៃ ដើម្បី 'Paint The Town' ឱ្យក្លាយជាពណ៌របស់យើង។