Baekhyun នៃក្រុម EXO នឹងចេញអាល់ប៊ុមមីនីទីពីរ ‘Delight’ នៅថ្ងៃទី ២៥ ខែឧសភា!
រួមបញ្ចូលបទចម្រៀងសរុបចំនួន ៧ បទ ដែលមានបរិយាកាសប្លែកៗគ្នា!
អាល់ប៊ុមមីនីទីពីរ ‘Delight’ របស់ Baekhyun នៃក្រុម EXO (មកពីក្រុមហ៊ុន SM Entertainment) នឹងត្រូវចេញផ្សាយនៅថ្ងៃទី ២៥ ខែឧសភា។
អាល់ប៊ុមនេះគឺជាអាល់ប៊ុមសូឡូដែលបង្ហាញខ្លួនក្នុងរយៈពេលប្រហែល ១០ ខែ បន្ទាប់ពីអាល់ប៊ុមមីនីទីមួយ ‘City Lights’ ដែលបានចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន។ ជាមួយនឹងការរួមបញ្ចូលបទចម្រៀងសរុបចំនួន ៧ បទ ដែលមានបរិយាកាសប្លែកៗគ្នា វាគឺគ្រប់គ្រាន់ក្នុងការជួបជាមួយពិភពតន្ត្រីរបស់ Baekhyun ដែលត្រូវបានអាប់ដេតឱ្យកាន់តែប្រសើរឡើង។
ជាពិសេស Baekhyun បានប្រកាសពីការចាប់ផ្តើមសូឡូដ៏ជោគជ័យ ដោយអាល់ប៊ុមមីនីទីមួយ ‘City Lights’ បានលក់លើសពី ៥០០,០០០ សន្លឹក និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងផ្នែក ‘ការលក់អាល់ប៊ុមរបស់តារាចម្រៀងសូឡូឆ្នាំ ២០១៩’ យោងតាមតារាង Gaon Chart ព្រមទាំងជាប់លេខ ១ លើតារាង iTunes Top Album ក្នុងតំបន់ចំនួន ៦៦ នៅជុំវិញពិភពលោក និងទទួលបានលេខ ១ លើតារាងតន្ត្រីទាំងក្នុង និងក្រៅប្រទេស ដូច្នេះហើយ អាល់ប៊ុមលើកនេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រតន្ត្រីផងដែរ។
លើសពីនេះ Baekhyun មិនត្រឹមតែទទួលបានប្រជាប្រិយភាពជាសកលតាមរយៈសកម្មភាពជាមួយក្រុម EXO និង SuperM ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពសូឡូ គាត់ក៏បានចូលរួមក្នុងបទ OST រឿងភាគជាច្រើន និងការសហការ (collaboration) ដែលបានបញ្ជាក់ពីឥទ្ធិពលនៃភាពល្បីល្បាញរបស់គាត់។ ក្នុងនាមជាសិល្បករដែលមានសំឡេងដ៏ផ្អែមល្ហែម សមត្ថភាពច្រៀងដ៏អស្ចារ្យ និងការសម្តែងដ៏មានថាមពល គាត់ទទួលបានការស្រឡាញ់យ៉ាងខ្លាំង ដូច្នេះការរំពឹងទុកចំពោះតន្ត្រី និងការសម្តែងថ្មីៗក៏កាន់តែមានការកើនឡើង។
ទន្ទឹមនឹងនេះ អាល់ប៊ុមមីនីទីពីរ ‘Delight’ របស់ Baekhyun នឹងចាប់ផ្តើមបើកឱ្យកក់ជាមុន (pre-order) នៅតាមហាងលក់អាល់ប៊ុមទាំងអនឡាញ និងអមឡាញ ចាប់ពីថ្ងៃនេះ (ថ្ងៃទី ៦) តទៅ។