ប្រហែលជាសេចក្តីស្រឡាញ់គឺជាការ៉េហើយ!
ផែនដីមូល បេះដូងមូល មនុស្សដែលស្រឡាញ់គ្នាជួបជុំគ្នាជារង្វង់នៅក្នុងនោះ
យើងរស់នៅក្នុងពិភពលោកតែមួយយ៉ាងច្បាស់
ចុះហេតុអ្វីបានជាសេចក្តីស្រឡាញ់របស់យើង បែបកោងទៅកោងមក ស្រួច និងមានរាងជាការ៉េបែបនេះ?
សូម្បីតែរឿងមិនធំដុំ ពេលដែលអ្វីៗចុះសម្រុងគ្នាដូចជាប្លុក
យើងស្រឡាញ់គ្នាខ្លាំងរហូតដល់មិនចង់បែកពីគ្នា
តែពេលខ្លះ រឿងមិនធំដុំក៏អាចធ្វើឱ្យយើងបញ្ចេញជ្រុងស្រួចៗមកលើគ្នា
ធ្វើឱ្យគ្នាឈឺចាប់ និងឈ្លោះប្រកែកគ្នា
ប្រហែលជាសេចក្តីស្រឡាញ់ គឺផ្អែមល្ហែមតែមានជ្រុង
ដូច្នេះហើយ វាប្រហែលជាដូចជាស្ករគ្រាប់ការ៉េ
ដែលថ្ងៃណាមួយ ប្រាកដជាធ្វើឱ្យខ្ញុំឈឺចាប់?
បើអញ្ចឹង គឺខ្ញុំនេះហើយ! នឹងលេបត្របាក់ទាំងចំណុចល្អ និងចំណុចខ្វះខាតរបស់អ្នកទាំងអស់!
ដើម្បីឱ្យយើងអាចនិយាយបានដោយគ្មានការស្តាយក្រោយថា មិនថាជាអ្វីក៏ដោយ នោះគឺជាសេចក្តីស្រឡាញ់!
01 Nemo Nemo (ការ៉េការ៉េ) (*ចំណងជើង)
‘Nemo Nemo’ គឺជាបទចម្រៀង Electronic Dance ដែលបង្កើននូវអារម្មណ៍បែប MZ ទៅក្នុងសម្លេង Millennium ដើម្បីបង្កើតជា ‘Yena Genre’ ដែលទាន់សម័យ ដោយបានបង្ហាញយ៉ាងរីករាយនូវរូបភាពនៃបុគ្គលិកលក្ខណៈដែលមិនចុះសម្រុងគ្នានៃដៃគូដែលបានស្គាល់តាមរយៈសេចក្តីស្រឡាញ់ ដោយប្រៀបធៀបទៅនឹង ‘ការ៉េ’ ដែលមានជ្រុងស្រួច។ អត្ថន័យនៃបទចម្រៀងដែលពន្យល់ពីសេចក្តីស្រឡាញ់តាមរយៈរូបរាងធរណីមាត្រ និងការបញ្ចេញមតិបែប Kitsch ដែលសម្បូរបែប គឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត។
2. Sugar (ស្ករ)
‘Sugar’ គឺជាបទចម្រៀងដែលអាចឱ្យអ្នកមានអារម្មណ៍ពីភាពទាក់ទាញនៃ Jazz និង R&B ជាមួយគ្នា ដែលសម្លេងឧបករណ៍ Keyboard រួមជាមួយសម្លេងច្រៀងរបស់ Yena បានបង្កើតឱ្យមានបរិយាកាសកាន់តែគួរឱ្យស្រឡាញ់។ ដោយប្រៀបធៀបដៃគូដែលខ្លួនស្រឡាញ់ទៅនឹងស្ករ បទនេះបានបង្ហាញពីអារម្មណ៍នៃសេចក្តីស្រឡាញ់ដែលទាំងរីករាយ និងទាំងបារម្ភក្នុងពេលតែមួយ។
3. It Was Love (នោះគឺជាសេចក្តីស្រឡាញ់)
‘It Was Love’ ដែលមានអត្ថន័យទាក់ទាញក្នុងការពន្យល់ពីសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ដែលមិនទាន់បានប្រាប់អស់ បានបង្ហាញពីអារម្មណ៍ដែលជោរជោលតាមរយៈសម្លេង Keyboard បែបមនោសញ្ចេតនា និងសម្លេងហ្គីតាដ៏ខ្លាំងក្លា។ សង្ឃឹមថាពេលស្តាប់បទនេះ អ្នកនឹងនឹកឃើញដល់ពេលវេលាដែលធ្លាប់មានសេចក្តីសុខជាមួយគ្នា។ Jigumi! រាល់ពេលវេលាដែលយើងបានចែករំលែកជាមួយគ្នា គឺសុទ្ធតែជាសេចក្តីស្រឡាញ់!