SuperM ចេញអាល់ប៊ុមមីនីដំបូង ‘SuperM’ នៅកូរ៉េ ថ្ងៃទី៣១ ខែតុលា!
សមាជិកកម្រិតកំពូលដែលពិភពលោកកំពុងតាមដាន បានមកជួបជុំគ្នាហើយ!
រួមបញ្ចូលបទចម្រៀងគោល ‘Jopping’ និងបទចម្រៀងសរុបចំនួន ៥បទ ដែលបង្ហាញពីសេចក្តីទាក់ទាញយ៉ាងសម្បូរបែប។
អាល់ប៊ុមមីនីដំបូង 'SuperM' នៃគម្រោងសកល SuperM ដែលជាកិច្ចសហការរវាង SM Entertainment (ហៅកាត់ថា SM) និង Capitol Music Group របស់សហរដ្ឋអាមេរិក (ហៅកាត់ថា CMG) នឹងត្រូវចេញលក់នៅក្នុងប្រទេសកូរ៉េ ថ្ងៃទី៣១ ខែតុលា។
SuperM គឺជាក្រុមចម្រុះដែលរួមបញ្ចូលគ្នានូវសិល្បករឆ្នើមចំនួន ៧រូប រួមមាន Taemin នៃ SHINee, Baekhyun និង Kai នៃ EXO, Taeyong និង Mark នៃ NCT 127, ព្រមទាំង Lucas និង Ten នៃក្រុម WayV របស់ចិន ដែលបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-pop ជុំវិញពិភពលោក ភ្លាមៗបន្ទាប់ពីការប្រកាសពីការបង្កើតក្រុមនេះ។
អាល់ប៊ុមដំបូងដែល SuperM ណែនាំនេះ រួមមានបទចម្រៀងសរុបចំនួន ៥បទ រួមទាំងបទចម្រៀងគោល 'Jopping' ដែលវាគ្រប់គ្រាន់ក្នុងការបង្ហាញពីតន្ត្រី និងការសម្ដែងក្នុងកម្រិតមួយផ្សេងពីគេ ដែលត្រូវបានសម្រេចតាមរយៈសមត្ថភាពរាំ ចម្រៀង និងការរ៉េបដ៏អស្ចារ្យរបស់សមាជិកម្នាក់ៗ។
លើសពីនេះ តាមការស្នើសុំរបស់ CMG ផលិតករ Lee Soo-man បានទទួលបន្ទុកផលិតដោយផ្ទាល់ ព្រមទាំងមានការសហការជាមួយអ្នកបង្កើតបទចម្រៀងល្បីៗដូចជា LDN Noise, Yoo Young-jin និង Kenzie ដើម្បីបង្កើនគុណភាពនៃស្នាដៃនេះឱ្យកាន់តែខ្ពស់។
ទន្ទឹមនឹងនេះ អាល់ប៊ុមមីនីដំបូង ‘SuperM’ នឹងចេញលក់ក្នុងប្រទេសកូរ៉េ ថ្ងៃទី៣១ ខែតុលា ហើយការកក់ទិញទុកមុនអាចធ្វើទៅបានចាប់ពីថ្ងៃទី២៤ ខែតុលា នៅតាមហាងលក់អាល់ប៊ុមទាំងក្នុងប្រព័ន្ធអនឡាញ និងហាងផ្ទាល់។