ដើម្បីកុំឱ្យភ្លេចថាខ្លួនឯងជានរណា និងជាអ្វី,
ដើម្បីមនុស្សដែលបានរង់ចាំ,
ដើម្បីអ្នកគ្រប់គ្នាដែលបានគិតគូរជាមួយគ្នា,
ដើម្បីជំហានថ្មីមួយ។
1. TRUTH
Composed by Def., iHwak, HRDR, LEON(딥상어)
Lyrics by Def., LEON(딥상어), iHwak
Arranged by HRDR
វាគឺជាបទចម្រៀងដែលផ្អែកលើតន្ត្រី Pop ដែលបានបញ្ចូលនូវអត្ថន័យនៃដំណាក់កាលនៃសេចក្តីស្រឡាញ់ ដែលស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកតាមរយៈទំនុកច្រៀងដ៏វៃឆ្លាត និងបែបលេងសើច។ មិនត្រឹមតែទំនុកច្រៀងប៉ុណ្ណោះទេ ប៉ុន្តែចំណុចពិសេសនៃតន្ត្រីដែលបញ្ចូលក្នុងវគ្គបន្ទរ (Chorus) ក៏ជាចំណុចទាក់ទាញនៃបទនេះដែរ។ (JAY B)
2. Drive Me To The Moon
Composed by Ars, BOYTOY(Blatinum), Disko(Blatinum), Brite Ma, ADN Lewis
Lyrics by Ars, 김혜수
Arranged by Ars, BOYTOY(Blatinum), Disko(Blatinum)
វាគឺជាបទចម្រៀងដែលបង្កប់នូវអារម្មណ៍ថា GOT7 អាចធ្វើអ្វីក៏បានដែរ ប្រសិនបើមាន I GOT 7 (Ahgase) នៅជាមួយ។
សង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងរីករាយក្នុងការស្តាប់បទនេះ។ (Youngjae)
3. NANANA
Composed by Def. , iHwak, Royal Dive
Lyrics by Def., iHwak
Arranged by Royal Dive
បទចម្រៀង Title ដែលមានលក្ខណៈពិសេសដោយសំឡេងបែប Pop និង Guitar loop ដែលលើកកម្ពស់អារម្មណ៍ស្រស់ស្រាយ និង Chill តាមបែប GOT7។
វាបង្កប់នូវបំណងប្រាថ្នារបស់ GOT7 ដែលចង់ផ្តល់ជាកាដូជាបទចម្រៀងដែលអាចផ្តល់ស្នាមញញឹមដល់សាធារណជន និង I GOT 7 (Ahgase) ដែលបានរង់ចាំការជួបជុំគ្នាពេញលេញរបស់ GOT7 ជាយូរមកហើយ។ (JAY B)
4. Two
Composed by Yugyeom, Distract, dr.ahn
Lyrics by Yugyeom, Distract
Arranged by dr.ahn
បទចម្រៀងដែលបង្កប់នូវអារម្មណ៍សោកសៅ ក្នុងទំនុកច្រៀងដែលនិយាយពីការព្យាយាមបំភ្លេចអ្វីដែលមិនអាចបំភ្លេចបាន។
ផ្ទុយពីទំនុកច្រៀង បទនេះមានភាពទាក់ទាញដោយសារសំឡេង Snare និង Bass ដ៏ខ្លាំង រួមជាមួយសំឡេងច្រៀងបែប Tone ទាប និងចង្វាក់ភ្លេង ដែលធ្វើឱ្យអ្នកស្តាប់អាចរីករាយជាមួយមន្តស្នេហ៍ដ៏ប្លែកមួយ។ (Yugyeom)
5. Don’t Care About Me
Composed by Distract, Jinyoung, Yugyeom, Ludwig Lindell
Lyrics by Jinyoung, Yugyeom
Arranged by Ludwig Lindell
បទចម្រៀងដែលបង្កើតឡើងដើម្បីបង្ហាញ I GOT 7 (Ahgase) នូវជំនឿ និងការជឿជាក់លើផ្លូវដែល GOT7 បានដើរមក។
វាបង្កប់នូវសាររបស់ GOT7 ថា មិនថាផ្លូវណាក៏ដោយ ពួកគេអាចដើរទៅមុខបាន ប្រសិនបើមានអ្នកគាំទ្រនៅជាមួយ។ (Jinyoung)
6. Don’t Leave Me Alone
Composed by Def., iHwak, Royal Dive
Lyrics by Def., iHwak
Arranged by Royal Dive
បទចម្រៀងបែប Pop R&B ដែលទាក់ទាញត្រចៀកដោយមេឡូឌីដ៏ខ្លាំងក្លា និងសោកសៅ ជាមួយនឹងសំឡេងហ្គីតាដ៏រ៉ូមែនទិក និងសំឡេងស្គរដ៏កក់ក្តៅ។
វាគឺជាបទចម្រៀងដែលបង្កប់នូវអារម្មណ៍ថា សូមកុំភ្លេច GOT7 ទោះបីជាសកម្មភាពរបស់ GOT7 ត្រូវឈប់សម្រាកមួយរយៈក៏ដោយ។ (JAY B)