WOODZ (Cho Seung-youn) 3rd Mini Album [ONLY LOVERS LEFT]
“ផ្លូវដែលមិនមានទីបញ្ចប់, ពន្លឺដែលកំពុងតែរលត់,
មានតែមនុស្សដែលយើងស្រឡាញ់ប៉ុណ្ណោះ
ដែលក្លាយជាពន្លឺបំភ្លឺផ្លូវទៅកាន់គោលដៅ។”
អាល់ប៊ុមមីនីទី៣ [ONLY LOVERS LEFT] ដែលច្រៀងរៀបរាប់ពីអារម្មណ៍នៃសេចក្តីស្រឡាញ់តាមរយៈមនោសញ្ចេតនាតែមួយគត់របស់ WOODZ គឺមានភាពលេចធ្លោតាមរយៈការរៀបចំបញ្ជីបទចម្រៀងដែលបង្ហាញពីដំណាក់កាលនៃសេចក្តីស្រឡាញ់។ ការរៀបចំសាច់រឿងដែលមានការចាប់ផ្តើម ការរីកចម្រើន និងការបញ្ចប់ ដែលផ្តល់អារម្មណ៍ដូចជាការអានសាច់រឿងស្នេហាមួយ ដែលចាប់ផ្តើមពីការបណ្តុះសេចក្តីស្រឡប់ ការបញ្ជាក់ពីក្តីស្រឡាញ់ និងទំនាក់ទំនងដែលកាន់តែជិតស្និទ្ធជាមួយក្តីសុខ ប៉ុន្តែនៅពេលមួយក៏មានការផ្លាស់ប្តូរចិត្ត ការមានអារម្មណ៍ថាត្រូវបានក្បត់ ហើយចុងក្រោយឈានទៅរកការបែកគ្នា គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។
ជាពិសេស បទចម្រៀងចម្បង ‘WAITING’ គឺជាបទចម្រៀងដែលបញ្ចប់សាច់រឿងស្នេហាមួយដែលបានបញ្ចប់ទៅដោយសោកនាដកម្ម ដែលបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍ដែលគូស្នេហ៍ដែលជិតនឹងបែកគ្នាអាចនឹងមានអារម្មណ៍បែបនេះ។ ការបង្ហាញពីសេចក្តីទុក្ខដែលដូចជាការតោងជាប់មិនព្រមលែង ទោះបីជាដឹងថាត្រូវបែកគ្នាក៏ដោយ ដោយបញ្ចូលទៅក្នុងចង្វាក់ Groove តាមបែបផ្ទុយគ្នា ដែលធ្វើឱ្យកាន់តែមានអារម្មណ៍សោកសៅ។ ការស្រែកហៅនៃការរង់ចាំដែលបានក្លាយជាសេចក្តីស្រឡាញ់តែម្ខាង និងទំនាក់ទំនងដែលលែងមានចំណុចប្រសព្វគ្នា ត្រូវបានបញ្ជូនមកយ៉ាងមានអត្ថនីព្វតាមរយៈសម្លេងរបស់ WOODZ។
ក្នុងនាមជាសិល្បករតំណាងឱ្យ All-rounder អាល់ប៊ុមមីនីទី៣ [ONLY LOVERS LEFT] ដែលគាត់បានសរសេរទំនុកច្រៀង និងនិពន្ធបទចម្រៀងទាំងអស់ដោយផ្ទាល់លើកនេះ បានបង្ហាញឱ្យឃើញពីភាពចាស់ទុំដែលរីកចម្រើនខ្លាំងទាំងផ្នែកប្រភេទតន្ត្រី និងសមត្ថភាពក្នុងការបញ្ចេញមតិ។ ជាពិសេស រឿងរ៉ាវអំពីសេចក្តីស្រឡាញ់ដែល WOODZ បានដាក់បញ្ចូល នៅក្នុងសាច់រឿងដែលបានរៀបចំយ៉ាងត្រឹមត្រូវ ប្រហែលជាវាមានភាពប្រាកដនិយមពេក ដែលធ្វើឱ្យការឈឺចាប់នៃទីបញ្ចប់កាន់តែមានសោកនាដកម្មខ្លាំងឡើង។ អាល់ប៊ុមដែលបានបង្កើនតម្លៃនៃតន្ត្រីសម្រាប់ស្ដាប់លើកនេះ នឹងក្លាយជាឱកាសមួយដែលបង្ហាញពីតម្លៃពិតរបស់ WOODZ ម្តងទៀត។