JISOO FIRST SINGLE ALBUM [ME] KiT ALBUM
និទាឃរដូវនេះ ទីបំផុត Jisoo នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមសូឡូដំបូងរបស់នាង។ ក្នុងនាមជាសមាជិកចុងក្រោយនៃគម្រោងសូឡូរបស់ BLACKPINK ដែលអ្នកគាំទ្រតន្ត្រីជុំវិញពិភពលោកបានទន្ទឹងរង់ចាំ វាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ឈ្មោះអាល់ប៊ុមគឺ [ME] ដែលបង្កប់នូវទំនុកចិត្តទាំងស្រុងរបស់ Jisoo ក្នុងនាមជាសិល្បករសូឡូ។ នាងត្រូវបានគេរំពឹងថានឹងឆក់យកបេះដូងអ្នកគ្រប់គ្នា ជាមួយនឹងសេចក្តីទាក់ទាញថ្មី ដែលខុសពីអ្វីដែលនាងធ្លាប់បានបង្ហាញកន្លងមក។
អាល់ប៊ុមសូឡូនេះ រួមមានបទចម្រៀងសរុបចំនួន ២ គឺបទចម្រៀងចម្បង 'FLOWER' និង 'All Eyes On Me'។ ក្រុមអ្នកនិពន្ធដ៏មានឥទ្ធិពល រួមមាន TEDDY ដែលបានរួមដំណើរជាមួយតាំងពីពេល BLACKPINK ផ្ដើមចេញដំណើរ ព្រមទាំង Vince, KUSH, VVN, 24 និង R.TEE បានចូលរួមជួយជ្រោមជ្រែងក្នុងអាល់ប៊ុមនេះ។
យើងកាន់តែរង់ចាំមើលថា តើ Jisoo ដែលជា 'All-rounder' និងជាសិល្បករកម្រិតសកល នឹងបង្ហាញពីសមត្ថភាព និងសក្ដានុពលថ្មីអ្វីខ្លះ តាមរយៈអាល់ប៊ុមនេះ។
JISOO FIRST SINGLE ALBUM [ME] KiT ALBUM នឹងចាប់ផ្ដើមបើកលក់ជាមុនចាប់ពីថ្ងៃទី ៦ ខែមីនាម ហើយនឹងមានដាក់លក់នៅថ្ងៃទី ៣១ ខែមីនាម តាមរយៈ YG Select, Weverse Shop, Ktown4U ព្រមទាំងហាងលក់អាល់ប៊ុមទាំងអនឡាញ និងផ្ទាល់នៅទូទាំងប្រទេស។
១. FLOWER
និពន្ធទំនុកច្រៀង៖ VINCE, KUSH, VVN, TEDDY
និពន្ធបទភ្លេង៖ 24, VVN, KUSH
រៀបចំតន្ត្រី៖ 24
'FLOWER' គឺជាបទចម្រៀងរាំដែលមានភាពទាក់ទាញខ្លាំង ជាបទចម្រៀងចម្បងដែលមានបរិយាកាសបែបសុបិន ជាមួយនឹងការរៀបចំតន្ត្រីបែបសាមញ្ញ (minimal) បូករួមជាមួយសំឡេង Bass ដ៏ប្លែក។ ទំនុកច្រៀងបែបមនោសញ្ចេតនា និងខ្សែបទភ្លេងដ៏ស្រស់ស្អាត បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងសំឡេងដ៏មានមន្តស្នេហ៍របស់ Jisoo។
២. All Eyes On Me
និពន្ធទំនុកច្រៀង៖ TEDDY, VINCE
និពន្ធបទភ្លេង៖ TEDDY, R.TEE, 24, VVN
រៀបចំតន្ត្រី៖ R.TEE, 24
'All Eyes On Me' គឺជាបទចម្រៀងដែលលេចធ្លោដោយសំឡេងស្គរដ៏រស់រវើក បូករួមជាមួយហ្គីតា និង Bass ពិតៗ ព្រមទាំងខ្សែ Lead ដ៏ទាក់ទាញ។ បទនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពនៃការច្រៀងដ៏មានថាមពលរបស់ Jisoo និងសមត្ថភាពរបស់នាងក្នុងនាមជាសិល្បករសូឡូ។